រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារទទួលជួបប្រជុំពិភាក្សាលើការងារពង្រឹងសមត្ថភាព និងការរៀបចំផែនការសកម្មភាពគ្រប់គ្រងអាងស្ទឹងបរិបូណ៌-បំណក់គំរូ ជាមួយប្រតិភូក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)

  • 153
  • ដោយ taravong

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្តបានដឹកនាំក្រុមការងារទទួលជួបប្រជុំពិភាក្សាលើការងារពង្រឹងសមត្ថភាព និងការរៀបចំផែនការសកម្មភាពគ្រប់គ្រងអាងស្ទឹងបរិបូណ៌-បំណក់គំរូ ជាមួយប្រតិភូក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដឹកនាំដោយឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងធនធានទឹក និងឧតុនិយម និង JICA ដែលតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកនៅក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំងបានជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងធនធានទឹកអាងស្ទឹងបរិបូណ៌-បំណក់ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកនៅក្នុងអាងស្ទឹងបរិបូណ៌-បំណក់ សម្រាប់បម្រើដល់វិស័យកសិកម្ម និងការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ លើកកម្ពស់សេដ្ឋកិច្ច និងជីវភាព ចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

អត្ថបទទាក់ទង