កំពង់ឆ្នាំង៖ លោក នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងអញ្ជើញ ចូលរួម ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ ២០២២ និងលើកទិសដៅ ការងារឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ ២០២២ និងលើកទិសដៅ ការងារឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។