រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានចុះពិនិត្យផ្លូវនិងស្ពាន បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះ

  • 157
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងសហការី ព្រមទាំងលោក ឈួន ចាន់ណា អភិបាល នៃគណ:អភិបាលស្រុកសាមគ្គីមានជ័យ បានចុះពិនិត្យផ្លូវនិងស្ពាន បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះ នៅទីតាំង ចំនួន ៣កន្លែង គឺ៖

១.ខ្សែផ្លូវ (ថ្នល់-ជ្រៃកោងលិច) ស្ថិតក្នុងឃុំក្រាំងល្វា និងឃុំខ្នាឆ្មារ ប្រវែង ៤ ៦០០ម ទទឹងខ្នងលើ ៥ម ប្រភេទផ្លូវ ក្រួសក្រហម ដែលបានរងការខូចខាតប្រវែង ១៥០ម ហូរច្រោះជើងទេប្រវែង ១២០ម ប៉ុន្តែអាចធ្វើចរាចរបាន។

*២. ខ្សែផ្លូវ (ត្បែងខ្ពស់-ភូមិរ៉ា) ស្ថិតក្នុងឃុំ ត្បែងខ្ពស់ ប្រវែង ១ ០០០ម ទទឹងខ្នងលើ ៦ម ប្រភេទ DBST បានរងការខូចខាតប្រវែង ៣០០ម ហូរច្រោះជើងទេប្រវែង ៣៥០ម ដាច់តួផ្លូវប្រវែង ៣០ម និងស្ពាន ១ កន្លែង បាក់ស្រុតទាំងស្រុងពុំអាចធ្វើចរាចរបានទេ។ ខ្ញុំបាទ បានឧបត្ថម្ភថវិកាចំនួន ៤០០ ០០០រៀល ដល់ក្រុមប្រឹក្សាឃុំត្បែងខ្ពស់ ទិញសម្ភារ:បន្ថែមដើម្បីបន្តធ្វើស្ពានឬស្សីសម្រាប់ចរាចរថ្មើរជើងរបស់ប្រជាជនទៅមកជាបណ្តោះអាសន្ន។

*៣. ខ្សែផ្លូវ (ក្រាំងស្រម៉ -រលាំងនាគ) ស្ថិតក្នុងឃុំស្វាយជុក ប្រវែង ១ ៤០០ម ទទឹងខ្នងលើ ៦ម ប្រភេទផ្លូវ DBST បានរងការខូចខាតប្រវែង ៥០០ម ហូរច្រោះជើងទេចំនួន ៤០០ម និងហូរច្រោះដាច់តួផ្លូវទាំងស្រុងប្រវែងប្រមាណ ៤០ម.។ ខ្ញុំបាទ បានឧបត្ថម្ភថវិកា ចំនួន ៦០០ ០០០ រៀល ដល់ក្រុមប្រឹក្សាឃុំ ក្នុងនោះ ជូនប្រជាការពារ ចំនួន ៤០០ ០០០ រៀល សម្រាប់យាមប្រចាំការលើផ្លូវដែលរងការខូចខាត និង ២០០ ០០០ រៀលទៀត ចូលបុណ្យសព ដែលបានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅទីតាំងនោះ។

អត្ថបទទាក់ទង