រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សាសាលាលេខប្រាំ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច

  • 159
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត បានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សាសាលាលេខប្រាំ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម បានអានសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ព្រមទាំងបានជូនលិខិតសរសើរជូនថ្នាក់ដឹកនាំការិយាល័យអប់រំស្រុក ថ្នាក់ដឹកនាំសាលាដែលដឹកនាំសាលា និងយកចិត្តទុកដាក់បង្រៀនសិស្សបានល្អ អាណាព្យាបាលដែលបានខិតខំចូលរួមបង្រៀនកូនក្នុងបរិបទនៃជំងឺកូវីដ-១៩ ជូនរង្វាន់ដល់ក្មួយៗជាសិស្សពូកែ សិស្សក្រីក្រ និងបានឧបត្ថម្ភថវិកាជូនដល់ពិធីទាំងមូល លោកគ្រូ អ្នកគ្រូ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងកងកម្លាំងផងដែរ។

ឯកឧត្ដម ក៏បានបន្តទស្សនាការសម្ដែងកីឡាកាយសម្ព័ន្ធ និងកីឡាបាល់បោះរបស់ក្មួយៗសិស្សានុសិស្ស គឺពិតជារស់រវើក និងសកម្មខ្លាំងក្លាគួរឲ្យកោតសរសើរ និងបានឧបត្ថម្ភថវិកាដល់ក្មួយៗជាកីឡាករផងដែរ។

អត្ថបទទាក់ទង