កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងអាហាររូបត្ថម្ភនៃកម្ពុជា (CNP) ត្រូវបានបើកវគ្គបណ្ដុះបណ្ដា ដល់រដ្ឋបាល ក្រុង ស្រុក និងឃុំ-សង្កាត់ ស្ដីពី ការគ្រប់គ្រង ហិរញ្ញវត្ថុ មូលនិធិគាំទ្រការផ្ដល់សេវាថ្នាក់ ឃុំ-សង្កាត់ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីលោកលោកស្រី មកពី ស្រុកសំបូរ និង ចិត្របុរី ស្ថិតក្នុងខេត្ដក្រចេះ។