រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ចូលរួមកិច្ចប្រជុំជាមួយប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីត្រៀមសាងសង់ផ្ទះចំនួន៤០០ខ្នងបន្ថែមទៀតនៅលើទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

  • 150
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ៩ រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ចូលរួមកិច្ចប្រជុំជាមួយប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សុវណ្ណទុម ដើម្បីត្រៀមសាងសង់ផ្ទះចំនួន៤០០ខ្នងបន្ថែមទៀតនៅលើទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

សមាសភាពអញ្ជើញចូលរួមមាន៖ ប្រតិភូអគ្គលេខាធិការដ្ឋាន ស.អ.ក ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានស.អ.ក ខេត្តកំពង់ឆ្នាំង លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ លោក មុំ សុរ័ត្ន ប្រធានការិ. ដ.ន.ស.ភស្រុក ក្រុមហ៊ុនទទួលការសាងសង់ ក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ និងកងកម្លាំង ជាច្រើននាក់ទៀត ។

ខ្លឹមសារកិច្ចប្រជុំមានដូចខាងក្រោម៖
-ពិភាក្សាការងាររៀបចំពិធីបញ្ចុះបឋមសិលាសាងសង់
-កាលបរិច្ឆេទរៀបចំពិធី(ខែមករា ឆ្នាំ២០២៣)
-សមាសភាពចូលរួមពិធី
-ទីតាំងរៀបពិធី
-ការងាររៀបចំប្លង់(និយាមការ)សម្រាប់ក្រុមហ៊ុនទទួលការ ឈួសឆាយដី និងសាងសង់ផ្ទះ (ការិយាល័យ ដ.ន.ស.ភ)។ ក្រោយពីប្រជុំចប់ក្រុមការងារចុះមើលទីតាំងដីដែលសាងសង់ផ្ទះ។

អត្ថបទទាក់ទង