ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានចូលរួមសិក្ខាសាលា "ស្តីពីការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តកម្មវិធី ការបណ្តុះបណ្តាលអំពីការបេីកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាពដល់អ្នកបេីកបររថយន្តដឹកកម្មករ និយោជិតនៅកម្ពុជា ដំណាក់កាលទី២ " ។
សិក្ខាសាលាដំណើរការ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជួន និងជាអគ្គលេខាធិការគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានី ភ្នំពេញ។