នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សាលាជា តិ វិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្រ្តី នៃកម្ពុជា។
ពិធីបើកការដ្ឋានសាងសង់សាលាជា តិ វិជ្ជាជីវៈទេសចរណ៍ បានធ្វើឡើងនៅទីតាំងជិតផ្សារទំនើប អ៉ីអន ២ រាជធានីភ្នំពេញ និងដោយមានការចូលរួមពី លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី សង់ឌ្រីន ប៊ូស្សេ នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា រួមទាំងមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀតផងដែរ។
ជាមួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបង្ហាញជំនឿជាក់ថា សាលាជាតិទាំងពីរទីតាំងនេះ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលជាតម្រូវការ និងវាយតម្លៃជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត ចូលរួមអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់យកធនធានមនុស្សជាអាទិភាពទី១ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។