ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ ការថ្មី និងបិទវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាញការពារព្រំដែនជំនាន់ ទី៧ បើកវគ្គបំប៉ននាយទាហានថ្នាក់គ,ឃ ជំនាញការពារព្រំដែន ជំនាន់ទី៨។
ពិធីប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិធីធ្វើឡើងនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕