កំពង់ឆ្នាំងៈ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងនិងជាប្រធានអនុគណៈកម្មការបច្ចេកទេសបានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំបុណ្យអុំទូកនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របស់អនុគណៈកម្មការបច្ចេកទេស នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាប្រជុំសាលាខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពីឯកឧត្តម ឈឹម វទ្ធា អភិបាលរងខេត្តនិងជាអនុប្រធាន ព្រមទាំងលោកលោកស្រីសមាជិក សមាជិកា របស់អនុគណៈកម្មការបច្ចេកទេសផងដែរ៕