កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង និងសមត្ថកិច្ចពាក់ព័ន្ធបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋចំនួន ១៣ គ្រួសារដែលរងការខូចខាតខ្យល់កន្ត្រាក់(ក្រឡាប់ផ្ទះ.ភ្លូកផ្ទះ)កាលពីរយប់ថ្ងៃទី១១ខែតុលា ឆ្នាំ២០២២ នៅឃុំផ្លូវទូក ស្រុកកំពង់លែង។
អំណោយដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០ គីឡូក្រាម, ទឹកស៊ីអ៊ី ១ យួរ, មី ១ កេស, ត្រីខ ១យួរ, កន្ទេល ១, មុង ១, ភួយ ១, តង់ ១ ផ្ទាំង, ថវិកាមួយចំនួន។