កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ នៅសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រាព្ធពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុកចូលរួមផងដែរ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៧០៩ អនក្រ.តត ចុះថ្ងៃអង្គារ៍ ៤កើត ខែភទ្របទ ឆ្នាំខាលឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ៣០ ខែសីហា ឆ្នាំ
២០២២ ត្រូវបាន តែងតាំងលោក ឈួន ចាន់ណា ជាអភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕