កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង។ ពិធីមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការរដ្ឋបាលក្រុងកំពង់ឆ្នាំង និងចៅសង្កាត់ទាំង៤។
យោងអនុក្រឹត្យលេខ ៧០៩ អនក្រ.តត ត្រូវបានតែងតាំងលោក ហ៊ីង ភ័ព្វមិនា ជាអភិបាល នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕