រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញក្នុងពិធីប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកជលគិរី ចំនួន២រូប

  • 224
  • ដោយ taravong

កំពង់ឆ្នាំង៖ លោក នៃ ចារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតីនៅ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង២រូបនៅស្រុកជលគីរីគឺ ដោយមានការចូលរួមពីលោក អភិបាល អភិបាល រងស្រុកជលគិរី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការសាលា ស្រុកជាច្រើនរូបទៀត។

យោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ( លេខ ៤៨៩០ ប្រក) និង( លេខ ៤៨ ៨៩ ប្រក)ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០ ២២ បានសម្រេចៈ លោក ម៉ុន វុត្ថាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាលស្រុកជលគីរី និង លោកស្រី ទេស សុវណ្ណា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលស្រុកជលគីរី។ នៅក្នុងឱកាលនោះ លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភក្នុងកម្មវិធី ចំនួន ១លានរៀល៕

អត្ថបទទាក់ទង