នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ក្រុង និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុង ចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាខេត្តកំពង់ស្ពឺ។
សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត ភត្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថាៈ សិក្ខាសាលានេះប្រព្រឹត្តិទៅមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ៕