កំពង់ឆ្នាំងៈ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២មានរៀបចំពិធីជួបសំណេះសំណាលជាមួយសិស្សនុសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងសិស្សរៀនពូកែផ្នែកគណិតវិទ្យាអង្គរ ដែលរៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត ក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិអភិបាលខេត្តជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារយុវ ជនគណបក្សខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ឧកញ៉ា ចាន់ វិចិត្រ អនុប្រធានក្រុមការងារយុវជនខេត្ត និង ព្រះគ្រូ ឆន ឆុង ព្រះនុគណក្រុងកំពង់ឆ្នាំង ថ្នាក់នាំការិយាល័យអប់រំក្រុង នាយិកាស្តីទីសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២៧៣នាក់ស្រី១៦០នាក់ និង សិស្សរៀនពូកែផ្នែកគណិតវិទ្យាអង្គរ១៦នាក់ផងដែរ។
តាមរបាយការណ៍របស់លោក យិន សាវ៉េន អភិបាលក្រុងនិងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំងបានឲ្យដឹងថាៈ លទ្ធផលនៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០ - ២០២១ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត មានបេក្ខជនមកប្រឡងសរុប ចំនួន ៤៦២នាក់ ស្រី ២៥៨នាក់ ជាលទ្ធផល ប្រឡងជាប់ចំនួន២៧៣ នាក់ ស្រី ១៦០ នាក់ស្មើនិង ៥៩ ,១០ % ក្នុងនោះនិទ្ទេស A ៧នាក់ស្រី ៣ នាក់ B ចំនួន ២៤ នាក់ស្រី ១៣ នាក់ C ៣៦នាក់ ស្រី២៤ នា ក់ , D ចំនួន ៨០នាក់ ស្រី ៥៣នាក់និង E ចំនួន ១២៦ នាក់ ស្រី៧១ នាក់ ដោយឡែកសិស្សពូកែប្រល ងជាប់គណិតវិទ្យាអង្គរ សម័យប្រឡងថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២២ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី ១២ ជាលទ្ធផលទទួលបានមេ
ដាយប្រាក់ចំនួន ៥ នាក់និងមេដាយសំរឹទ្ធចំនួន១១នាក់។
លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថាៈ ប្អូនៗក្នុង នាមជាសិស្សានុសិស្ស និងជាទំពាំងស្នងឫស្សីត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អស្ដាប់ពុកម៉ែ និង ជាសិស្សពូកែត្រូវស្ដាប់គ្រូ ។ ដោយត្រូវខិតខំព្យាយាមតស៊ូរៀនសូត្រទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ ដឹកនាំនានា ក្នុងស្ថាប័នជាតិដើម្បីជួយកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។
លោកជំទាវ ប៊ន សុភី បានផ្តាំផ្ញើដល់ប្អូនៗត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំឲ្ខូចអនាគតរបស់ខ្លួន ។ ហើយត្រូវចូលរួមផ្សព្វផ្សាយនៅក្នុងក្រុមគ្រួសារនិងនៅក្នុងមូលដ្ឋានឲ្យចូលរួមចាក់វ៉ាក់សាំការពារជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា ។
ចុងបញ្ចប់លោកជំទាវ ប៊ន សុភី ព្រមទាំងគណអធិបតីបាននាំយកអំណោយរបស់ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ចែកជូនដល់សិស្សានុសិស្សវិទ្យាល័យសុរាម្រឹតរួមមានសៅវភៅចំនួន២៧០០ក្បាល បានជូនដល់ សិស្សនិទ្ទេសA និងសិស្សទទួលបានមេដាយប្រាក់ ទទួលបានថវិកាចំនួន១៥ ម៉ឺនរៀលសៀវភៅ ១០ ក្បាល និងប័ណ្ណសរសើរ១ ច្បាប់ផងដែរ។ ចំណែកសិស្សទទួលបានមេដាយប្រាក់ថវិកា១៥ម៉ឺនរៀលនិងសៀវភៅ១០ក្បាល និង សិស្សទទួលបានមេដាយសំរឹទ្ធ ទទួលបានថវិកាចំនួន ១១ ម៉ឺនរៀល និង សៀវភៅ ១០ ក្បាលនិងបានឧបត្ថម្ភអង្ករ ចំនួន១តោន និងទឹកត្រី១០០យួរដល់ឃុំស្រែថ្មីផងដែរ៕