កំពង់ឆ្នាំង៖ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្ស នៃថ្ងៃខួបកំណើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ នាថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសព្ទសាធុការជូន សម្តេចក្រឡាហោម សូមទទួលបាននូវសិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ទទួលជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកដឹកនាំមាតុភូមិកម្ពុជាឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូររុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកបដោយកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចក្រឡាហោម ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី លះបង់គ្រប់បែបយ៉ាងបម្រើឧត្ដមប្រយោជន៍ជាតិមាតុភូមិ ប្រកបដោយជោគជ័យ ក្នុងការរក្សាសន្តិសុខ ស្ថិរភាពជាតិ និងក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសម្បូររុងរឿងដ៏ត្រចះត្រចង់។ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចក្រឡាហោម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមជួបតែសេចក្តីសុខ សុភមង្គល និងសមប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។