រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន នាំយកអាវរងា ជាអំណោយរបស់សម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋវ័យចំណាស់នៅស្រុករលាប្អៀរ

  • 351
  • ដោយ taravong

កំពង់ឆ្នាំងៈ អាវរងាប្រមាណជាង៤០០០អាវជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ត្រូវបានឯកឧត្តម បណ្ឌិត
សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់
ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានវ័យចំណាស់ មកពីឃុំទាំង១៣នៅក្នុងស្រុករលាប្អៀរ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពរលដ្ឋនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ត ទុកដាក់ គិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។ នៅក្នុងរដូវរងារដែលអាកាសធាតុចុះត្រជាក់សម្តេច បានធ្វើការណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ចុះសាកសួរសុខទុក្ខនិងនាំយកអាវរងារចែកជូនប្រជាពលរដ្ឋ លោកយាយ លោកតា កំពុងត្រូវការអាវរងាសម្រាប់ពេលអាកាសធាតុចុះត្រជាក់នេះ ។ជាពិសេសប្រជាពលរដ្ឋ ដែលមានមនុស្សវ័យចំណាស់នៅក្នុងបន្ទុក ត្រូវមើលថែគាត់លើអាវរងា ភួយ និងមុងជាដើម។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានមានប្រសាសន៍បញ្ជាក់ទៀតថា នាពេលនេះអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាក្តីបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ រស់នៅត្រូវមានអនាម័យ រស់នៅស្អាត ហូបស្អាត និង បរិភោគទឹកឆ្អិនជាប្រចាំ ។ នៅចំពោះមុខត្រូវតែអនុវត្តជាប្រចាំ អំពីវិធានការសុខាភិបាល អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិ
បាលគឺ៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។

នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សភា ចារ្យអ៊ុក រ៉ាប៊ុន បានចែកអាវរងារនិងថវិកាដល់ប្រជាពលរដ្ឋ ចាស់ជរា ដោយក្នុងម្នាក់ទទួលបានអាររងារមួយ និង ថវិកាចំនួន២ម៉ឺនរៀលផងដែរ ។

អត្ថបទទាក់ទង