កំពង់ឆ្នាំង៖ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីរតរជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានចង្អុលបង្ហាញប្រកាសគាំទ្រពេញលេញសម្រាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោត។
តាមរយៈសមត្ថភាព គុណធម៌ សីលធម៌ និងស្នាដៃធំធេង ល្បីរន្ទឺ ទាំងក្នុងប្រទេស ក្រៅប្រទេស និង លើឆាកអន្តរជាតិ ធ្វើឱ្យ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបាននូវការកោតសរសើរ ការគោរពស្រលាញ់គាំទ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការទូទៅ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជន និងជា បញ្ញវន្តខ្មែរមួយរូប ដែលពោរពេញដោយចំណេះដឹង បទពិសោធន៍ សមត្ថភាព និងលក្ខណសម្បត្តិគ្រប់គ្រាន់ ស័ក្តិសមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាព ទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានការ រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕