កំពង់ឆ្នាំង៖ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាឧត្តុង្គឧត្តមនៃទិវាអាយុវឌ្ឍនមង្គលគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ ដែ ល នឹងឈានមកដល់នៅថ្ងៃពុធ ១១កើត មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០ ២ ១ខាងមុខនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជ កា រ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត កំពង់ឆ្នាំង សូមសម្ដែងនូវអំណរសាទរទិវាខួបកំណើត និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ព្រមទាំង វត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយថែរក្សា ប្រសិទ្ធិពរសព្ទសាធុការជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយជន្មាយុយឺនយូរ កាយពលមាំមួនបញ្ញាញាណភ្លឺថ្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមសម្ដែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះគុណូបការៈដ៏ធំធេង របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបូជាកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីបំពេញភារកិច្ចដឹកនាំកាក បាទ ក្រហមកម្ពុជាឆ្ពោះទៅភាពជោគជ័យជានិច្ចនិរន្តរ៍ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជួយផ្នែកមនុស្សធម៌សង្គ្រោះប្រជាជនជួបគ្រោះមហន្តរាយនានា ជួយជំរុញទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ និងលើកស្ទួយសិទ្ធិនារីឱ្យចូលរួមគ្រប់សកម្មភាពរបស់សង្គម និងសុខមាលភាពប្រជាជន។
ទន្ទឹមនឹងនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ប្រកបដោយព្រហ្មវិហារធម៌ បានខិតខំប្រឹងប្រែងដ៏សកម្ម និងឈ្លាសវៃ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុការងារមនុស្សធម៌ និងជាថ្នាក់ដឹកនាំស្ត្រីដ៏ឆ្នើមមួយរូប ពោរពេញដោយគុណធម៌ និងជាគំរូវីរភាពល្បីល្បាញ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ សម្រេច បានជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់បម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេ សៈ។
ជាថ្មីម្ដងទៀតក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជ កា រ កងកម្លាំងប្រដាប់អាវុធ ប្រជាពល រដ្ឋ ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង និងខ្លួន ខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោកប្រោះព្រំប្រទានពរជ័យសិរីមង្គលជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕