រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុណ្ណ្ណារិទ្ធិ និងឯកឧត្ដម ហូ ឌីណូ ចុះពិនិត្យទីតាំងសាងសង់ផ្លូវ២ខ្សែ នៅស្រុកកំពង់ត្រឡាច ដែលជាព្រះរាជអំណោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • 359
  • ដោយ taravong

កំពង់ឆ្នាំងៈ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម ហូ ឌីណូ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង រួមដំណើរដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកអភិបាលស្រុក កំពង់ត្រឡាច បានចុះពិនិត្យទីតាំងសាងសង់ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ប្រវែងសរុបចំនួន ៩គីឡូម៉ែត្រ នៅឃុំអូរឫស្សី និងឃុំលង្វែក ស្រុកកំពង់ត្រឡាច ដែលជាព្រះរាជអំណោយរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសប្រទានដល់ប្រជារាស្ត្ររបស់ព្រះអង្គ។

ឯកឧត្ដម ហូ ឌីណូ បានបញ្ជាក់ថាៈ ផ្លូវទាំង២ខ្សែនេះដែលជាព្រះរាជអំណោយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គ្រោង និងសាងសង់ដោយក្រុម "សម្ដេចឪ" គ្រោងចាប់ផ្ដើមដំណើរការនៅក្នុងខែកញ្ញានេះ ដោយក្រាលក្រួសក្រហម និងមានសាងសង់លូកាត់ផ្លូវចំនួន ៥កន្លែងផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរព្រះមហាករុទិគុណជាអនេកប្បការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន មន្ត្រីក្រុម "សម្ដេចឪ" នាំយកគ្រឿងយន្តធុនធ្ងន់ ចុះកសាងផ្លូវលំក្រាលក្រួសក្រហមចំនួន២ខ្សែ ដែលជាសំណូមពរតម្រូវការចាំបាច់ របស់ប្រជារាស្ត្រជាកូន ជាចៅ របស់ព្រះអង្គ ក្នុងការធ្វើដំណើរឆ្លងកាត់ ធ្វើដំណើរទៅសាលារៀន ដឹកជញ្ជូនកសិផល និងការដោះស្រាយជីវភាពប្រចាំថ្ងៃផ្សេងៗ ៕

អត្ថបទទាក់ទង