រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវអោយប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា

  • 289
  • ដោយ taravong

កំពង់ឆ្នាំងៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់អញ្ជើញមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា។

ឯកឧត្តម បានអំពាវនាវបែបនេះ នាថ្ងៃទី០៣​ខែកញ្ញា​ ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម បានចុះសាកសួរសុខ
ទុក្ខ​ ក្រុមការងារ​ចាក់វ៉ាក់សាំង​ និងក្រុមការងារពាក់ព័ន្ធនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង​។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជួរមុខត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ​ដែលមានអាយុ ១៨ ឆ្នាំឡើង និង កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ ឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានឧមត្ថម្ភថវិកា​ ៥០០ដុល្លារ​ ជូនដល់ក្រុមការងារមន្ទីរពេទ្យ​ ២៥០ដុល្លាជូនដល់ក្រុមការងារពាក់ព័ន្ធ និង ២៥០ ដុល្លាជូនដល់សន្តិសុខ និងប្រជាការពាររៀបចំសណ្តាប់ធ្នាប់។

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ឯកឧត្តមអភិ
បាលខេត្តដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រូពេទ្យនិងអ្នកពាក់ព័ន្ធក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ លោកទុំ សម្បត្តិ ក៏គោរពជូនពរដល់ ឯកឧត្តមអភិបាលខេត្ត សូមមានសុខភាពល្អជន្មាយុយឺនយូរដើម្បីដឹកនាំនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕

អត្ថបទទាក់ទង