រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលខេត្ត ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រុងកំពង់ឆ្នាំង

  • 282
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររៀបចំមណ្ឌលចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលខេត្ត ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រុងកំពង់ឆ្នាំង សម្រាប់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញតាមព្រំដែនគោក។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

អំណោយដែលបាននាំយកទៅផ្តល់ជូនរួមមាន៖ ១.មី២០កេស្ត ២.ត្រីខ ៣កេស្ត ៣.ម៉ាស់ ២កេស្ត ៤.អាល់កុល ៣កាន ៥.ទឹកសុទ្ធ ១០កេស្ត ៦.ទឹកអំពិល ២០កេស្ត ៧.និងថវិកា ១លានរៀល ៕

អត្ថបទទាក់ទង