រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ១៥នាក់ ស្រី ៩នាក់, សរុបអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣៨៩នាក់ ស្រី ១៤៨៥នាក់, អ្នកជាសះស្បើថ្មីចំនួន ៥៥នាក់ ស្រី៣៥នាក់ (សរុប ១៩៩២នាក់ ស្រី១២៥៩), អ្នកស្លាប់ថ្មីចំនួន ២នាក់ ស្រី០១នាក់(សរុបចំនួន ៦៣នាក់ ស្រី ៣៧នាក់), កំពុងសម្រាកព្យាបាលចំនួន ៣៣៤នាក់ ស្រី ១៨៩នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

  • 285
  • ដោយ taravong

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាល វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមាន កូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាក ជាបន្ទាន់ នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕

អត្ថបទទាក់ទង