រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម កែវ សុវណ្ណារ៉ា និងលោកជំទាវ រួមជាមួយក្រុមការងារ នាំយកឃីតសង្គ្រោះបឋម សម្ភារ និងថវិកា ផ្តល់ដល់រដ្ឋបាលឃុំក្ដុលសែនជ័យ ក្នុងស្រុកទឹកផុស

  • 391
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលឃុំក្ដុលសែនជ័យ បានទទួលអំណោយពីឯកឧត្តម កែវ សុវណ្ណារ៉ា សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយនិងក្រុមការងារ បាននាំយកឃីតសង្គ្រោះបឋម សម្ភារ មួយចំនួន និងថវិកា ជាតម្រូវការចាំបាច់របស់មណ្ឌលច័ត្តាឡីស័កកម្រិតស្រាលរបស់រដ្ឋបាលឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានមកពីការចូលរួមរបស់សប្បុរសជន។

លោក ម៉ឹង វិសាលសុខ មេឃុំក្ដុលសែនជ័យ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម កែវ សុវណ្ណារ៉ា និងលោកជំទាវ រួមជាមួយក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ និង ទំនុកបម្រុងដល់ដល់រដ្ឋបាលឃុំក្ដុលសែនជ័យ។ សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ រួមជាមួយក្រុមការងារ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងសូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ។

សម្ភារដែលបាននាំយកទៅប្រគល់ជូនរដ្ឋបាលឃុំក្ដុលសែនជ័យរួមមាន៖ ១.ឃីត៥០ (ក្នុង១ឃីតមាន មុង១ ភួយ១ ខ្នើយ១ កន្ទេល១) ២.មី ជាតិ ២៥កេស ៣.ទឹកសុទ្ធ វីតាល់ ១៥កេស ៤.ទឹកត្រី ១៥យួរ ៥.ទឹកស៊ីអុីវ ១៥យួរ ៦.ថវិកា ចំនួន ១ ០០០ ០០០រៀល។ ក្នុងនោះក៏មានការចូលរួមជាសម្ភារ និងថវិកាខាងក្រោម៖
១.លោក ចាន់ ទីណូ ថវិកា៥០ដុល្លារ
២.លោក សៅ សុង៉ាន ឃីត ចំនួន៤
៣.លោក ហង្ស ពុទ្ធារិទ្ធិ មីជាតិ៥កេស
៤.លោក ជុំ សេន ឃីតចំនួន២
៥.លោក ឡេង ផល្លីថវិកា ១០ម៉ឺនរៀល

បន្ទាប់ ពីប្រគល់អំណោយជូនរដ្ឋបាលឃុំ ឯកឧត្តម ក៏បានពិនិត្យមេីលសមទ្ធផលនានាក្នុងបរិវេណសាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំក្តុលសែនជ័យ ផងដែរ។ ឯកឧត្តម បានធ្វេីការកោតសរសេីរចំពោះការដឹកនាំរបស់លោកមេឃុំ និងរដ្ឋបាលឃុំក្តុលសែនជ័យទាំងមូល ដែលខិតខំអភិវឌ្ឍន៍សាលាឃុំ ទីធ្លាក្នុងបរិវេណសាលាឃុំ ក៏ដូចការកសាងផ្ទះបាយ បន្ទប់ទឹក និងរបង ដែលធ្វេីឱ្យសាលាឃុំមានសោភ័ណ្ឌភាពល្អទាំងក្នុង និងក្រៅបរិវេណសាលាឃុំ ៕

អត្ថបទទាក់ទង