រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ទួលអំណោយពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និង លោកស្រី ម៉ន វ៉ារី សម្រាប់ ចូលរួម ប្រយុទ្ធ និង ទប់ស្កាត់ ការ ឆ្លង រីករាលដាល នៃជំងឺ កូវីដ-១៩

  • 293
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានទទួលអំណោយពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្រី ម៉ន វ៉ារី ព្រមទាំងបុត្រ រួមទាំងមន្រ្តីរាជការនៅក្នុងស្ថាបនអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រាប់ចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលក្នុងគ្រួសារសហគមន៍ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងក្រុមគ្រួសារ រួមទាំងមន្រ្តីរាជការ នៅក្នុងស្ថាប័ន អយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេល ដែល រដ្ឋបាលខេត្ត កំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ ហើយអំណោយដែល បានពីសប្បុរសជនពីមជ្ឈដ្ឋាននានាត្រូវបានយក ទៅបែងចែកតាមគោលដៅសំខាន់ៗ ក្នុងខេត្តដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និង គ្រោះមហន្តរាយផ្សេងៗទៀត ។

អំណោយដែលឯកឧត្តមព្រះរាជអាជ្ញា និងក្រុមគ្រួសាររួមទាំងមន្ត្រីក្នុងស្ថាបនអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង រួមមាន អង្ករចំនួន៥តោន និងមីជាតិចំនួន១០០កេស សម្រាប់ដោះ ស្រាយ ក្នុង បរិបទ កូវីដ -១៩ និងគ្រោះមហន្តរាយផ្សេងៗផងដែរ៕

អត្ថបទទាក់ទង