រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្ត រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស ចំនួន ៣០នាក់ ស្រី ១៨នាក់ (អាជីវករ, បុគ្គលិកមីក្រូហិរញ្ញវត្ថុ, កសិករ, អ្នកបើកឡានដឹកកម្មករ, អ្នកលាងម៉ូតូ, បុគ្គលិកក្រុមហ៊ុន និងពលករមកពីប្រទេសថៃ) និងអ្នកជាសេះស្បើយចំនួន ២៣នាក់ ស្រី ១១នាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

  • 363
  • ដោយ taravong

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាល វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ឬប្រយោលជាមួយ អ្នកវិជ្ជមាន កូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុនសូមមកពិនិត្យសំណាក ជាបន្ទាន់ នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌។

ដើម្បីទប់ស្កាត់ ការឆ្លង រាលដាលនៃជំងឺ កូវីដ-១៩ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ"៣ការពារ និង៣កុំ"ដើម្បី ខ្លួនយើង គ្រួសារ និងសង្គមជាតិយើង៕

អត្ថបទទាក់ទង