រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ធបាលខេត្តកំពង់ឆ្នាំងប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជននិងតាមជនបទក្នុងខេត្តកំពង់ឆ្នាំង

  • 328
  • ដោយ taravong

កំពង់ឆ្នាំង៖នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំពិភាក្សាការងារអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជន និងតាមជនបទក្នុងខេត្ត
ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្ត លោកជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក ឆាត សុភាព នាយកអង្កការវ៉តធ័រអេត(Water Aid)ប្រចាំកម្ពុជា និងលោកស្រី ជុំ ស៊ីណា ប្រធានសម្រប
សម្រួលប្រចាំខេត្ត និងលោក លោកស្រីជាមន្ត្រីក្រុមការងារ
ផងដែរ ។

លោក ឆាត សុភាព នាយកវ៉តធ័រអេតបានលើកឡើងអំពីការអភិវឌ្ឍន៍ទៅលើគម្រោងគ្មានការបន្ទោបង់ពាសវាលពាសកាលតាមទីប្រជុំជន និងទីជនបទដោយងាកមកប្រើប្រាស់បង្គន់អនាម័យគ្រប់គ្នាៗ ហើយអង្កការវ៉តធ័រអេតបានធ្វើកិច្ចសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នងដំណើរការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានបង្គន់ប្រើប្រាស់បានគ្រប់ៗគ្នានៅទូទាំងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងនេះគឺពិតជាមានសារៈសំខាន់សម្រាប់ខេត្តកំពង់ឆ្នាំង ដោយប្រជាពលរដ្ឋមានការយល់ដឹងព្រមទាំងមានបង្គន់អនាម័យដើម្បីប្រើប្រាស់គ្រប់ក្រុមគ្រួសារ មិនថានៅទីក្រុង រឺជនបទឡើយ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានគាំទ្រនូវគម្រោងនេះ និងបានសំណូមពរឱ្យអង្គការ វ៉តធ័រអេត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការគ្នាឧបត្ថម្ភគាំទ្រ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋឱ្យបានយល់ជ្រួតជ្រាបដើម្បីឱ្យ គម្រោងនេះដំណើរការទទូលបានជោគជ័យនាពេលខាងមុខ ។

អត្ថបទទាក់ទង