រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) ខេត្តកំពង់ឆ្នាំង តាមរយ:ប្រព័ន្ធវីដេអូ “ ZOOM ”

  • 315
  • ដោយ taravong

កំពង់ឆ្នាំង: នារសៀលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២០១ នៅសាលប្រជុំខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្ដីពីការប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) ខេត្តកំពង់ឆ្នាំង តាមរយ:ប្រព័ន្ធវីដេអូ “ ZOOM ” ក្រោមអធិបតីភាពឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរូមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការនានារបស់សាលាខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក នាយក នាយករងរដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់នៃរដ្ឋបាលក្រុង ស្រុក និងតំណាងអង្គការ សមាគមចំនួន៥ក្នុងខេត្តកំពង់ឆ្នាំង។

គោលបំណងនៃកិច្ចប្រជុំ ធ្វើឡើងដើម្បី ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត
,ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត យល់ពីខ្លឹមសារនៃសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត, និងបានយល់ពីខ្លឹមសារលិខិតបទដ្ឋាននានា កញ្ចប់ថវិកាប្រចាំឆ្នាំ សារៈសំខាន់ នៃការចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។

អត្ថបទទាក់ទង