ស្រុកទឹកផុស៖រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុន្ធីរ និងលោកធូ ផល្លី អភិបាលរងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយន្ដការនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋក្នុងស្រុកទឹកផុសជំហានទី២ លើកទី១។
កិច្ចដំណើរការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងចំនួន២ គឺមណ្ឌលសុខភាពអភិវឌ្ឃន៍(ទទួលប្រជាពលរដ្ឋ ៥ឃុំ) និង មណ្ឌលសុខភាពជៀប(ទទួលប្រជាពលរដ្ឋចំនួន ៤ឃុំ)។
កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារចំពោះកិច្ចថ្នាក់ស្រុក លោកលោកស្រីមេឃុំទាំង ៩ លោកប្រធានមណ្ឌល និងបុគ្គលិកមណ្ឌលចាក់វ៉ាក់សាំងទាំងពីរកន្លែង។
លោកអភិបាលរងស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗ និងសូមចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាមការដឹកនាំនិងចាត់ចែងរបស់អាជ្ញាធរមូលដ្ឋាន ពិសេសជាងនេះទៅទៀតត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល "៣កុំ ៣ការពារ"ឲ្យបានខ្ជាប់ខ្ជួនផងដែរ ។