រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ពីសមាគម រោងចក្រ សគ្រាសក្នុងស្រុក ក្នុងទិសដៅការងារមនុស្សធម៌ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង

  • 305
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីសមាគម រោងចក្រ សហគ្រាសក្នុងស្រុក ដែលផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងទិសដៅការងារមនុស្សធម៌ការងារគ្រោះមហន្តរាយ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សមាគម រោងចក្រ សហគ្រាសដែលបានផ្តល់អំណោយដល់រដ្ឋបាលខេត្ត មានសមាគមស្បែកជើងកម្ពុជា បានប្រគល់ជូនមាន អាវពេទ្យ PPE .២០០០ឈុត (៤០កេស) ម៉ាស ១០០០០ pic (4 boxes) និងថ្នាំបុរាណចិន៤០០ ប្រអប់, រោងចក្រវ៉ៃដា ប៊ូត បានប្រគល់ជូនអាល់កុល ៥កាន ស្មើនឹង ១៥០លីត្រ ម៉ាសចំនួន ២០០០ម៉ាស, រោងចក្រ ត្រីប៉ូស បានប្រគល់ជូនស្បែកជើងចំនួន ៦០គូ ទឹក ៣០កេស និង មី ៣០ កេស ដែលអំណោយទាំងនេះ សម្រាប់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់ចែងក្នុងសកម្មភាពការងារមនុស្សធម៌ការងារគ្រោះមហន្តរាយ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម រោងចក្រ សហគ្រាសទាំងអស់ ដែលបានបរិច្ចាគធនធានដ៏មានតម្លៃក្នុងការចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅខេត្តកំពង់ឆ្នាំង ដែលសកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមឥតងាករេ ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ព្រោះថាបច្ចុប្បន្នជំងឺនេះបានបង្ករឱ្យមនុស្សឈឺ និងស្លាប់ជាបន្តបន្ទាប់ទូទាំងសាកលលោក។

ឯកឧត្ដម បានបន្តទៀតថា ការចូលរួមរបស់សប្បុរសជន គឺជាកិច្ចការមួយដែលមិនអាចខ្វះបាន ក្នុងការចូលរួមចែករំលែកគ្នាទៅវិញទៅមក ក្នុងកិច្ចការសង្គម ដើម្បីជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។ ដូចនេះដើម្បីចូលរួមទប់ស្កាត់ ការឆ្លង ការរីករាលដាល ជំងឺកូវីដ-១៩នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតអំពីវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយអនុវត្តឱ្យបានត្រឹមត្រូវ នូវ ៣ការពារ និង៣កុំ ៕

អត្ថបទទាក់ទង