រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យភូមិសាស្រ្ត ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អធានាបាននូវសុវត្ថិភាព និងសោភ័ណភាព

  • 315
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចុះពិនិត្យភូមិសាស្រ្ត ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អធានាបាននូវសុវត្ថិភាព និងសោភ័ណភាព ដើម្បីធ្វើឱ្យក្រុងមានការអភិវឌ្ឍន៍ឆាប់រហ័ស ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព បរិស្ថាន និងទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចេណ៍ និងប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការរៀបចំណា្តប់ធ្នាប់ឱ្យមានរបៀបរៀបរយ និងទទួលបាននូវសោភ័ណ្ឌភាពល្អនៅក្នុងក្រុង គឺជាកត្តាដ៏សំខាន់បំផុត ទាមទារឱ្យអាជ្ញាធរ កម្លាំងក្នុងមូលដ្ឋានត្រូវពិនិត្យឡើងវិញ នូវអ្វីដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សោភ័ណភាព និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ៕

អត្ថបទទាក់ទង