រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្តេចព្រះអគ្គមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហរទ័យ ត្រាស់សម្រេច ផ្តល់នូវគោរម្យ៍ងារជូន ឧបាសក វ៉ាន់ ទ្រី និងឧបាសិកា មាន សេចឡេង

  • 1.0ពាន់
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចព្រះអគ្គមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហរទ័យ ត្រាស់សម្រេច ផ្តល់នូវគោរម្យ៍ងារជូន ឧបាសក វ៉ាន់ ទ្រី និងឧបាសិកា មាន សេចឡេង ដែលបានចូលរួមឧបត្ថម្ភគាំទ្រនូវវិស័យពុទ្ធសាសនា ក្នុងការកសាងនូវសមិទ្ធិផលក្នុងទីវត្តអារាម។

ក្នុងឱកាសនៃការផ្តល់គោរម្យ៍ងារនោះមានឧបាសក វ៉ាន់ ទ្រី ជា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងឧបាសិកា មាន សេចឡេង ជា មហាឧបាសិកាពុទ្ធសាសនានូបត្ថម្ភក៍ ហើយការផ្តល់គោរម្យ៍ងារនេះដើម្បីជាការលើកទឹកចិត្តក្នុងការចូលរួមឧបត្ថម្ភគាំទ្រនូវវិស័យពុទ្ធសាសនា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំផ្នែកអាណាចក្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទទាក់ទង