រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក អ៊ូ ជួបកុសល និងសហការី បាននាំយកថវិកាឧបត្ថម្ភជូន ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

  • 430
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងសហការី បាននាំយកថវិកាឧបត្ថម្ភជូន ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ថវិកាដែលបាននាំយកមកនេះ ត្រូវបានប្រគល់ជូនតាមរយៈ ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលមាន ថវិកាចំនួន ១,២០០,០០០រៀល។ តាងនាមជំនួសមុខឱ្យឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តម សុីវ រុន បានថ្លែងអំណរគុណដល់លោក អ៊ូ ជួបកុសល និងសហការី សូមមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ៕

អត្ថបទទាក់ទង