កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងសហការី នាំយកថវិកាឧបត្ថម្ភជូន ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ថវិកាដែលបាននាំយកមកនេះ ត្រូវបានប្រគល់ជូនតាមរយៈ ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត ចំនួន ១លានរៀល។ តាងនាមជំនួសមុខឱ្យឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តម សុីវ រុន បានថ្លែងអំណរគុណដល់លោក ថោង ចំរើន និងសហការី។ ឯកឧត្តមក៏បានជូនពរដល់លោក ថោង ចំរើន និងសហការី សូមមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ៕