រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ព្រះសង្ឃ និងអាជ្ញាធរ ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ២៨គ្រួសារ រស់នៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលត្រូវធ្វើចត្តាឡីស័កនៅផ្ទះ

  • 538
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ព្រះគ្រូរតនានុល័ក្ខ អុី កុសល ព្រះ រាជាគណៈ ថ្នាក់ កិ តិ្ត យសទីប្រឹក្សា ផ្ទាល់ សម្តេចព្រះ អគ្គ មហា សង្ឃ រាជាធិបតី កិត្តិ ឧ ទេ្ទ ស បណ្ឌិត ទេព វង្ស សម្តេចព្រះ មហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ជា ព្រះវិន័យធរស្រុកកំពង់ត្រឡាច និងជាព្រះគ្រូចៅអធិការវត្តពានី និងមានការនិមន្តចូលរួមពីព្រះអង្គ នួន នី ព្រះគ្រូចៅអធិការវត្តវត្តកំពង់ត្រឡាចក្រោម និងព្រះភិក្ខុ ហ៊ុយ មាស ព្រមទាំងក្រុមប្រឹក្សាឃុំ ជនបង្គោលឃុំ ប៉ូលីសប៉ុស្តិ៍ មេភូមិ អនុភូមិ ប្រជាការពារភូមិ អាជីវកលក់ដូ និងកូនសិស្សគុណ ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅផ្ទះ និងអ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ ដែលត្រូវបិទខ្ទប់ចំនួន ១៤ថ្ងៃ មកពីរោងចក្រតឹកហ្វុក និងរោងចក្រខេនស្ពត ចំនួន ២៨គ្រួសារ។

ក្នុងឱកាសនៃការចុះចែកអំណោយនោះដែរក្រុមការងារបានធ្វើការណែនាំដល់កម្មករ កម្មការិនីដែលត្រូវធ្វើចត្តាឡីស័ក និងអ្នកកើតវិជ្ជមានកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករចំនួន ១០គីឡូក្រាម, ទឹកដោះគោ ១កំប៉ុង, ស្ករស ១កញ្ចប់, ប៊ីចេង ១កញ្ចប់, ទឹកផ្លែឈើ ២កំប៉ុង, ត្រីខ ២កំប៉ុង, ទឹកត្រី ១ដប, ទឹកស៊ីអ៊ីវ ១ដប, មី ១០កញ្ចប់ សរុបថវិកា ១,៥២៧,៥០០រៀល ៕

អត្ថបទទាក់ទង