កំពង់ឆ្នាំង៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ស្រី ចំនួន ០៩នាក់ ថ្មីបន្ថែមទៀត ក្នុងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះស្រុកកំពង់ត្រឡាច ចំនួន ១៣នាក់, ក្រុងកំពង់ឆ្នាំង ចំនួន ០២នាក់ និងស្រុករលាប្អៀរ ចំនួន ១នាក់ ជាកសិករ និងកម្មកររោងចក្រ។
សរុបអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០៣នាក់ ស្រី២៣០នាក់, អ្នកជាសះស្បើយសរុប ១៥១នាក់ ស្រី ១០៦នាក់(ជាសះស្បើយថ្មី ចំនួន ៦៩នាក់ ស្រី ៦០នាក់), កំពុងសម្រាកព្យាបាលចំនួន ១៤៨នាក់ ស្រី ១២១នាក់។ សូមអានខ្លឹមសារលំអិត ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានជូនភ្ចាប់៖