រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថវិការបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននាំយកឧបត្ថម្ភជូន ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

  • 424
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ ស្នងការរង និងសហការី នាំយកថវិកាឧបត្ថម្ភជូន ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ថវិកាដែលបាននាំយកមកនេះ ត្រូវបានប្រគល់ជូនតាមរយៈ ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត។ ក្នុងនោះមាន ថវិកាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ ចំនួន ៥០០ដុល្លារ រួមទាំងថវិកាលោក-លោកស្រីស្នងការរង, លោកនាយការិយាល័យ និងលោកអធិការ ចំនួន ១,៥០០,០០០រៀល (សរុបថវិកាចំនួន ៥០០ដុល្លារ និង ១,៥០០,០០០រៀល) ៕

អត្ថបទទាក់ទង