រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំង បង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបាន៧៨,១៩ ភាគរយ លើផែនការសរុបជាង ១២២ ០០០ហិកតា

  • 370
  • ដោយ taravong

កំពង់ឆ្នាំង៖ បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង ការងារបង្ករបង្កើនផលរដូវវស្សាផ្ទៃដីភ្ជួររាស់សម្រាប់ដាំដុះ ចំនួន ៩៥ ៣៩៩ ហិហិកតា(ដោយគ្រឿងយន្ត) សាប ចំនួន ១៤៩ ហិកតា ផ្ទៃដីដាំដុះ(ព្រោះ) ចំនួន ៩៥ ៣៩៩ ហិកតា ស្មើនឹង ៧៨,១៩% លើផែនការ ១២២ ០០០ ហិកតា ក្នុងនោះ ស្រូវស្រាល ១៥ ៦១០ ហិកតា , ស្រូវកណ្តាល ៣៩ ៤០៤ ហិកតា និង ស្រូវធ្ងន់ ៤០ ៣៨៥ ហិកតា ហើយបើធៀបទៅនឹងឆ្នាំមុនគឺមានលក្ខណៈល្អប្រសើរ និងមានលឿនដោយសារតែឆ្នាំនេះអាកាសធាតុអំណោយផលភ្លៀងធ្លាក់ដើមដៃរាយប៉ាយនៅទូទាំងខេត្ត។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា កសិករក្នុងខេត្តបានបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបាន ចំនួន ៧៨,១៩ ភាគរយ លើផែនការសរុបជាង ១២២ ០០០ហិកតា ដោយសារតែមានភ្លៀងធ្លាក់គ្រប់គ្រាន់។ លោកបានបន្តថា ស្រូវរដូវវស្សាដែលកសិករកំពុងបង្កបង្កើនផលនេះមានដូចជា ស្រូវរំដួល ស្រូវសែនក្រអូប និងស្រូវមិនប្រកាន់រដូវ ខណៈដែលស្រូវទាំងអស់នេះងាយ ស្រួលដាំដុះ ហើយឆាប់ទទួលបានផល ជាពិសេសមានទីផ្សារថែមទៀតផង។

លោកបន្តថា មន្ត្រីកសិកម្មខេត្តតែងតែបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់ប្រជាកសិករ ឱ្យបង្កើនការដាំដុះឱ្យបានច្រើន និងប្រាប់ពីរបៀបជ្រើសរើសពូជស្រូវណា ដែលឆាប់ទទួលបានផលច្រើន និងងាយយកទៅលក់នៅលើទីផ្សារ។ មន្ត្រីមន្ទីរកសិកម្ម បានចុះត្រួតពិនិត្យតាម ដានការងារបង្កបង្កើនផលរបស់គាត់តាមបណ្ដាស្រុកនានាទី១ពាក់ព័ន្ធនឹងការងារសត្វល្អិតបំផ្លាញទី ២ ពាក់ព័ន្ធនឹងកន្លែងដែលខ្វះខាតទឹកទី ៣ ពាក់ព័ន្ធនឹងការងារបច្ចេក ទេសឱ្យគាត់មើលទឹកក្នុងស្រែឱ្យបានត្រឹមត្រូវ។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យប្រជាកសិករទាំង អស់ ឱ្យពង្រីករបរកសិកម្មបន្ថែមទៀត ដើម្បីអាចរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងការធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសគេ ដោយទុកដីទំនេរចោល ជាពិសេសប្រជាកសិករត្រូវតែចេះស្វែង យល់ពីបច្ចេកទេសមួយចំនួនក្នុងការដាំដុះ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើដំណាំរបស់ខ្លួន ដើម្បីទទួលបានទិន្នផលល្អ ៕

អត្ថបទទាក់ទង