រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរស្រុកកំពង់ត្រឡាច ណែនាំឱ្យកម្មករ កម្មការិនី ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

  • 435
  • ដោយ taravong

កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តដឹកនាំដោយលោក សោម សុីណាត អនុប្រធានមន្ទីរ និងលោក សន សំអាត អភិបាលរងស្រុកតំណាងលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានចុះផ្សព្វផ្សាយសេចក្តីសម្រេច លេខ ១៥៤/២១ សសរ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពីការបើកឡើងវិញរោងចក្រហឹរ៉ាយហ្សិន អៅដរ ខេមបូឌា (HORIZON OUTDOOR CAMBODIA CO.,LTD) ក្នុងភូមិសាស្ត្រភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១តទៅ។

លោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច បានណែនាំឱ្យកម្មករ កម្មការិនី បងប្អូនចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕

អត្ថបទទាក់ទង