រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមម៉ម ឈឿម ចាត់ឱ្យលោកស្រី កែវ សេងសុចិន្តា សួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភដល់មន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្ត ដែលបាត់បង់កូនប្រុសបន្ទាប់ពីសម្រាលមិនគ្រប់ខែ

  • 340
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចាត់ឱ្យលោកស្រី កែវ សេងសុចិន្តា អនុប្រធានការិយាល័យវទ្យុ ចុះសួសុខទុក្ខ និងនាំយកថវិកា ជូនដល់លោកស្រី ស៊ែម ពិសី មន្ត្រីជាប់កិច្ចសន្យា ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់បន្ទាប់ពីសម្រាលមិនគ្រប់ខែ ព្រោះតែបញ្ហាសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោកស្រី កែវ សេងសុចិន្តា បានពាំនាំការផ្តាំផ្ញើនូវការរំលែកទុក្ខពីសំណាក់ឯកឧត្តមប្រធានមន្ទីរ និងថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែគិតគូរពីសុខទុក្ខរបស់មន្ត្រីក្រោមឧវាទ ជាក់ស្តែងដូចពេលនេះ ដែលមន្ត្រីមន្ទីរម្នាក់បានសម្រាលបុត្រមិនគ្រប់ខែ ហើយត្រូវបាត់បង់កូនប្រុសរបស់ខ្លួនគួរអោយសោកស្តាយពន់ពេក។

ទោះបីបែបនេះក៏ដោយលោកស្រីបានផ្តល់ជាកម្លាំងចិត្តដល់ប្អូនស្រី ស៊ែម ពិសី ដែលជួបបញ្ហានេះ សូមឱ្យគិតគូរថែទាំសុខភាព និងជូនពរឱ្យបានជាសះស្បើយឆាប់ៗ និងបន្តការពារខ្លួន ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង