រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានទទួលសម្ភារ និងថវិកាពីសប្បុរសជន ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍

  • 459
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានទទួលសម្ភារ និងថវិកាពីសប្បុរសជន ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះការឆ្លងជំងឺកូវីដ-១៩ ដឹកនាំដោយលោក វន ស៊ីផា អភិបាលស្រុក និងលោក ឈួន ចាន់ណា អភិបាលរងស្រុក។

ឆ្លៀតក្នុងឱកាសនោះ លោក វន ស៊ីផា បានថ្លែងអំណរគុណដល់លោក ម៉ៅ វ៉េ និងលោក នួន ចាន់ណា ដែលបាននាំយកសម្ភារ និងថវិកាទាំងនេះមកជូនដល់រដ្ឋបាលស្រុក ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយមានការបិទខ្ទប់គ្រួសារមួយចំនួនដែលពាក់ព័ន្ធ។

សម្ភារ និងថវិកាដែលទទួលបានរួមមាន៖ អង្ករ ៦បាវ (២២.៨០គីឡូក្រាម) មី ៦កេស ត្រីខ ៦យួរ ទឹកត្រី ៦យួរ ទឹកស៊ីអ៊ីវ ៦យួរ ថវិកា ៣០០.០០០រៀល។ លោក វន ស៊ីផា បានជូនពរដល់លោក ម៉ៅ វ៉េ លោក នួន ចាន់ណា និងក្រុមគ្រួសារទទួលបានសុខភាពល្អ ជោគជ័យគ្របភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕

អត្ថបទទាក់ទង