រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់ និងគ្រួសារងាយរងគ្រោះចំនួន ១៥គ្រួសារ នៅឃុំក្រាំងល្វា បានទទួលអំណោយពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសាមគ្គីមានជ័យ

  • 399
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំលោកប្រធាន អនុប្រធាន សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំក្រាំងល្វា អាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ម៉ែន សំអឿន និងលោកស្រី យូ ណាវី ជូនដល់ប្រជាពលរដ្ឋកំពុងត្រូវបានបិទខ្ទប់ និងគ្រួសារងាយរងគ្រោះ សរុបចំនួន ១៥គ្រួសារ ក្នុងឃុំក្រាំងល្វា។

អំណោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ ១-អង្ករ ២៥គីឡូក្រាម ២-មី ១កេះ ៣-ត្រីខ ៥កំប៉ុង។ ឆ្លៀតក្នុងឱកាសការសួរសុខទុក្ខ លោក ឈួន ចាន់ណា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែមានការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការងារមនុស្សធម៌ ។ លោកប្រធានបានថ្លែងអំណរគុណចំពោះលោកអភិបាលស្រុកដែលបានផ្តល់កញ្ចប់ស្បៀងតាមរយៈ ស.ស.យ.ក ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែ
លកំពុងជួបការលំបាកនេះ។

ជាទីបញ្ចប់លោក វន ស៊ីផា បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមឲ្យមានការអត់ធ្មត់ ទ្រាំលំបាកសិនក្នុងកាលៈទេសៈនេះ ដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺកូវីដ-១៩។ ហើយប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក៏បានគិតគូពីជីវភាព និងព្រួយបារម្មណ៍អំពីសុខទុក្ខរបស់បងប្អូន និងសូមអនុវត្តវិធានការ ៣ការពារ និង៣កុំ ទាំងអស់គ្នាដើម្បីបង្ការការីករាលដាល់នៃជំងឺកូវីដ-១៩ និងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង