សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំស្វាយ បានដឹកនាំក្រុមការងារនាំយកនូវ គ្រឿង ឧបភោគបរិភោគមួយចំនួន ដើម្បីប្រគល់ជូនរដ្ឋបាលឃុំស្វាយ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាន។
ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់អាជ្ញាធរ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តអនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
គ្រឿង ឧបភោគបរិភោគ ដែលបាននាំយកប្រគល់ជូនរដ្ឋបាលឃុំស្វាយ ក្នុងនោះរួមមាន៖
⁃ អង្ករ ១ ៨០០ គីឡូក្រាម
⁃ មីម៉ាម៉ា ១២០ កេសតូច
⁃ ត្រីខកំប៉ុង ១ ២០០ កំប៉ុង
⁃ ទឹកស៊ីអ៉ីវ ៧២០ ដប
⁃ ម៉ាស់ ២ ៥០០ ម៉ាស់ ៕