រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រឡាច ចុះណែនាំកម្មករ កម្មាការិនី ដែលបានបិទខ្ទប់ធ្វើចត្តាឡីស័ក រយ:ពេល២១ថ្ងៃ នៅតាមផ្ទះ ត្រូវអនុវត្តតាមគោលការណ៍ណែនាំ៣ការពារ និង៣កុំ និងវិធានការក្រសួងសុខាភិបាល

  • 554
  • ដោយ taravong

កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ លោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រឡាច បានដឹកនាំសមាជិក សមាជិកាថ្នាក់ស្រុក ចុះសួរសុខទុក្ខ កម្មករ កម្មាការិនី ធ្វើការនៅរោងចក្រហឹរ៉ាយហ្សិន អាយដរ ខេមបូឌា ដែលបានបិទខ្ទប់និង ធ្វើចត្តាឡីស័ក រយ:ពេល២១ ថ្ងៃ នៅតាមផ្ទះចំនួន ១០០គ្រួសារស្ថិតនៅ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងនោះលោក សន សំអាត បានណែនាំដល់បងប្អូនកម្មករ កម្មាការិនី ក្នុងអំឡុងពេលនេះត្រូវរស់នៅក្នុងផ្ទះ ត្រូវមានអនាម័យដូចជា លាងដៃឱ្យបានស្អាត ពាក់ម៉ាស់ជាប្រចាំ ហូបបាយ គេង និងមូជទឹក ដាច់ដោយឡែកពីក្រុមគ្រួសារ ពិសេសត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល បើមានអាការ:មិនស្រួល ត្រូវរាយការណ៍ទៅមេភូមិ ជាបន្ទាន់ ហើយអាជ្ញាធរត្រូវតាមដាន អំពីសុខភាព និង ជីវភាពរបស់ពួកគាត់ជាប្រចាំ។

ក្នុងឱកាសនៃការចុះនោះលោក សន សំអាត ក៏បាននាំយកនូវអំណោយ ដែលបានមកពីលោកជំទាវ សេង ដាលីន ម្ចាស់បុរី ជេ អរ ភី បានឧបត្ថម្ភ អង្ករ១០គីឡូ ចំនួន១០០ការ៉ុង និង ឃីត ១០០កញ្ចប់ ទៅចែកជូនដល់ កម្មករ កម្មការិនី ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូ និង ឃីត១កញ្ចប់ ៕

អត្ថបទទាក់ទង