រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន ផ្ញើលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

  • 434
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្ស នៃថ្ងៃខួបកំណើតរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ យើងខ្ញុំទាំងអស់គ្នា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បុត្រា បុត្រី ព្រមទាំងចៅ ប្រុស ចៅស្រី ជា ទី ស្រឡាញ់ របស់ សម្តេច សូម សម ប្រកប ដោយ សុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលជោគ ជ័យ គ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ឈាន ដល់ ត្រើយ សុភមង្គល ថ្កុំថ្កើង សម្បូររុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។

ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប ដោយ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅឧត្តុងឧត្តមបំផុត គោរពជូន ចំពោះ សម្ដេចអគ្គមហាពញាចក្រី ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ គ្រប់ បែប យ៉ាង ដឹកនាំស្ថាប័ន រដ្ឋសភាក្នុង បេសកកម្ម ដ៏ឧត្ដុង្គឧត្ដម ក្នុង ការ ពង្រឹង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំង លើក កម្ពស់ កិត្យានុភាព ជាតិ យ៉ាងធំធេង នៅ ក្នុង ក្របខណ្ឌតំបន់ និង ពិភពលោក ៕

អត្ថបទទាក់ទង