កំពង់ត្រឡាច៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ លោក សន សំអាត ប្រធាន ស.ស.យ.ក ស្រុកកំពង់ត្រឡាច បានដឹកនាំសមាជិក សមាជិក ស.ស.យ.ក ថ្នាក់ស្រុក និងថ្នាក់ឃុំ ចុះសួរសុខទុក្ខ នឹងនាំយកអង្ករ ២០គីឡូក្រាម ឃីដ១កញ្ចប់ មី ១កេស ទឹកត្រី ១យួ ទឹកសុីអុីវ ១យួ ទឹកសៀង១យួ ទឹកសុទ្ធ៤យួរ និងថវិកាចំនួន ៣០,០០០រៀល ស្ថិតក្នុងឃុំលង្វែក ២គ្រួសារ ,ឃុំកំពង់ត្រឡាច ២គ្រួសារ និងឃុំថ្មឥដ្ឋ១គ្រួសារ ជូនដល់កម្មករ កម្មការិនី ធ្វើការនៅរោងចក្រ ហឹរ៉ាយហ្សិន អាយដរ ខេមបូឌា ដែលបានបិទខ្ទប់ និងធ្វើចត្តាឡីស័ក រយ:ពេល២១ ថ្ងៃ នៅតាមផ្ទះ។
ក្នុងឱកាសនោះ លោក សន សំអាត បានធ្វើការណែនាំដល់បងប្អូនកម្មករ កម្មការិនី ក្នុងពេលនេះរស់នៅក្នុងផ្ទះ ត្រូវមានអនាម័យដូចជា លាងដៃឱ្យបានស្អាត ពាក់ម៉ាស់ជាប្រចាំ ហូបបាយ គេង និងងូតទឹក ដាច់ដោយឡែកពីក្រុមគ្រួសារ ពិសេសត្រូវគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ បើមានអាការ:មិនស្រួល ត្រូវរាយការណ៍ទៅមេភូមិ មេឃុំ ជាបន្ទាន់ ឬទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ៕