សាមគ្គីមានជ័យ៖ ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរស្រុក ភូមិ ឃុំ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះផ្សព្វផ្សាយវិធានការបិទខ្ទប់ផ្ទះកម្មករ កម្មការីនីធ្វើការរោងចក្រ ហឹរ៉ាយហ្សិន អៅដរ ខេមបូឌា និងផ្ទះមានសមាជិកគ្រួសារមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងរដ្ឋបាលឃុំទាំង៩ ក្នុងស្រុកសាមគ្គីមានជ័យ ដឹកនាំដោយលោក ឈួន ចាន់ណា អភិបាលរងស្រុក។
ក្នុងចំណោមឃុំទាំង៩ មានឃុំចំនួន ៤ ដែលមានកម្មករ កម្មការីនី ច្រើនត្រូវបានទទួលការបន្ថែមកម្លាំងគាំទ្រពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុក ដោយមានកាសម្របសម្រួលដឹកនាំដោយអភិបាលរងស្រុក នោះគឺ ឃុំពាម ឃុំស្វាយជុក ឃុំត្បែងខ្ពស់ និងឃុំស្វាយ ក្នុងស្រុកសាមគ្គីមានជ័យ ៕