រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ ចុះពិនិត្យស្ថានភាពនៅមណ្ឌលចត្តាឡីស័កក្រាំងស្រម៉ នៅសាលាបឋមសិក្សាក្រាំងស្រម៉ និងវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉

  • 553
  • ដោយ taravong

សាមគ្គីមានជ័យ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា អភិបាលរងស្រុក លោក លឹម ឃុន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច និងក្រុមគ្រូពេទ្យ ចុះពិនិត្យស្ថានភាពនៅមណ្ឌលចត្តាឡីស័កក្រាំងស្រម៉ (សាលាបឋមសិក្សាក្រាំងស្រម៉ និងវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉) ជាពិសេសអ្នកពាក់ព័ន្ធនឹងអ្នកមានផ្ទុកជំងឺកូវីដ-១៩ ចំនួន ៣នាក់ ដែលរកឃើញវិជ្ជមានកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

លោកអភិបាលស្រុក បានស្នើសុំឱ្យលោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច និងក្រុមគ្រូពេទ្យសាកសួរព័ត៌មានពីអ្នកពាក់ព័ន្ធផ្ទាល់ឱ្យបានច្បាស់លាស់ និងធ្វើការយកសំណាកតេស្តរកមេរោគកូវីដ-១៩។ លោក ក៏បានធ្វើការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កខិតខំថែរក្សាសុខភាព និងអនាម័យឱ្យបានល្អ ជាពិសេសអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង