រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៦គ្រូសារ នៅឃុំកំពង់ហៅ និងឃុំត្រងិល ក្នុងស្រុកកំពង់លែង ទទួលអំណោយព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី

  • 800
  • ដោយ taravong

កំពង់លែង៖ ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ គ្រួសារចំនួន០៦គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៥ និងទី០៦ ខែឧសភា ឆ្នាំ២០២១ នៅឃុំកំពង់ហៅចំនួន ០៥គ្រួសារ និងឃុំត្រងិល ០១គ្រួសារ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល។

អំណោយដោយមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី០១ កេស ត្រីខ ១យូ ឃីត ០១ តង់០១ ម៉ាស់១០បន្ទាស់ អាវយឺត ០១និងថវិកា៤០០,០០០រៀល (ព្រះរាជអំណោយព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០០,០០០រៀល និងព្រះរាជអំណោយសម្ដេចព្រះមហាក្សត្រីនរោត្ដម មុនីនាថ សីហនុ ចំនួន ២០០,០០០រៀល)។

ក្នុងឱកាសនោះដែរ លោក សំ ចាន់ថន អភិបាលស្រុក និងក្រុមការងារ ក៏បានផ្ញើក្តីនឹករលឹក ដល់បងប្អូនប្រជាពលរដ្ឋ ពីចំងាយរបស់សម្តេច។ លោកបានណែនាំឱ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដូចជា រន្ទះបាញ់ និងខ្យល់កន្ត្រាក់ជាដើម និងមួយវិញទៀតសូមមានការប្រុងប្រយ័ត្នចំពោះជម្ងឺដ៏កាចសាហាវ កូវីដ-១៩ ដែលកំពុងរាលត្បាតនៅទូទាំងប្រទេស ដែលត្រូវចូលរួមទប់ស្កាត់ និងគោរពតាមគោលការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ និងតាមក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង